(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន ៦១នាក់ថ្មីបន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ម្នាក់ឆ្លងក្នុងសហគមន៍ តាមរយៈការធ្វើតេស្តរហ័ស នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញថ្មីទាំង៦១នាក់ខាងលើនេះ ភាគច្រើនជាបុគ្គលិក នៅភោជនីយដ្ឋានកាឡាក់ស៊ី និងមន្ត្រីសុខាភិបាលខេត្ត។

រដ្ឋបាលខេត្ត សូមជូនដំណឹងជាការប្រញាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងឈ្មោះ ខន រិទ្ធី ដែលវិជ្ជមានជំងឺកូវីដ១៩ខាងលើ ទំនាក់ទំនងជាបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញ តាមរយៈលេខទូរសព្ទលេខ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩បានទាន់ពេលវេលា និងសូមចូលរួមអនុវត្តវិធានការ «ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា៕