(វ៉ាលីងតោន)៖ ប្រទេសអូស្ត្រាលី ក៏ដូចជានូវែលសេឡង់ផងដែរ បានដាក់សម្ពោធនូវសេវាកម្មថ្មីបំផុតលើលោក គឺការប្រើប្រាស់មនុស្សយន្តវ័យឆ្លាតដើម្បីដឹកជញ្ជូន Pizza ទៅកាន់អតិថិជននានាក្នុងទីក្រុង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសុក្រទី១៨ ខែមីនា ឆ្នាំ២០១៦។

សេវាកម្មខាងលើនេះ ត្រូវបានក្រសួងដឹកជញ្ជូន និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី និងនូវែលសេឡង់ អនុញ្ញាតដោយមានកិច្ចសហការជាមួយនឹងក្រុមហ៊ុន Domino Pizza មានប្រភពដើមពីសហរដ្ឋអាមេរិក។ វានឹងសម្រួលដល់សេវាកម្ម ដឹកជញ្ជូន Pizza ប្រកបដោយរស់ជាតិឆ្ងាញ់លើសគេ ទៅដល់ដៃអតិថិជនដែល កុម្ម៉ង់ តាមអនឡាញ និង ទូរស័ព្ទ។

គួរបញ្ជាក់ថាមនុស្សខាងលើនេះ មានបំពេញនូវប្រព័ន្ធ Sensor និងអង្គចងចាំដ៏វ័យឆ្លាតតាមបច្ចេកវិទ្យា ទំនើបចុងក្រោយ ដែលអាចគេចចេញពីឧបសគ្គនានាតាមដងផ្លូវ នឹងទៅដល់គោលដៅតាមការកំណត់៕