(មណ្ឌលគីរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៦នាក់ថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែមិថុនានេះ។

រដ្ឋបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ខាងលើនេះ សូមប្រញាប់រួសរាន់ជួបគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កជាចាំបាច់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖