(ភ្នំពេញ)៖ ក្រោយទទួលបានការកោតសរសើរ និងគាំទ្រខ្លាំងលើរូបរាងកំប៉ុងថ្មីដ៏ស្អាតអស្ចារ្យ ដែលបានប្តូរកាលពីឆ្នាំ២០១៩ កន្លងមកនោះ ស្រាបៀរ កម្ពុជា ពេលនេះកំពុងតែត្រៀមផ្លាស់ប្តូររូបរាងដប ដោយរំលេចនូវការរចនាកាន់តែស្អាតប្រណិត និងទាន់សម័យជាងមុន នេះបើតាមការឲ្យដឹងពីតំណាងចែកចាយម្នាក់នៅខេត្តកណ្តាល។

បើតាមតំណាងចែកចាយរូបនេះ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនបានដឹកជញ្ជូនស្រាបៀរ កម្ពុជា ដបមានរូបរាងខុសពីទំនិញ ដែលគាត់ធ្លាប់បញ្ជាទិញនាពេលកន្លងមក។

តំណាងចែកចាយខាងលើបន្ថែមថា ស្រាបៀរ កម្ពុជា រូបរាងដបថ្មីនេះ មានតម្លៃដដែល តែមានលក្ខណៈពិសេសប្លែក ហើយអ្វីដែលសំខាន់នោះគឺ អតិថិជនដែលបានមកទិញ ក៏បានលាន់មាត់សរសើរពីរចនារូបរាងថ្មីនេះផងដែរ។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ បានឃើញបុគ្គលិកពី ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា បានបង្ហោះរូបភាពកាន់ដបថ្មីនេះ តាមបណ្តាញសង្គមដូចគ្នាផងដែរ ក៏ប៉ុន្តែក្រុមហ៊ុនមិនទាន់ប្រកាសដំណឹងជាផ្លូវការនៅឡើយទេ៕
សូមរង់ចាំតាមដានបន្តទាំងអស់គ្នា!
ពិសាដោយការទទួលខុសត្រូវ!!!