(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយពីសប្បុរសជន ផ្ដល់ជូនដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា អំណោយរបស់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជាបានឧបត្ថម្ភជូនដល់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 រួមមាន អង្គរ ចំនួន ៩៣.០២៥ គីឡូក្រាម មីចំនួន ៣៧២១កេស ត្រីខចំនួន ៣.៧២១យួរទឹកត្រី ចំនួន ៣.៧២១យួរ ទឹកសុីអ៊ុវចំនួន ៣.៧២១យួរ។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ដែលបាន ផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែល ខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ ដើម្បីសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលមានជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាល និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក៕