(កោះកុង)៖ លោក ក្រូច បូរីសីហា ជាប្រធានយុវជនស្ម័គ្រចិត្ត ស.ស.យ.ក​ ស្រុកមណ្ឌលសីមា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បាននាំមកនូវអំណោយសប្បុរសធម៌ របស់យុវជនស្ម័គ្រចិត្ត ស.ស.យ.ក ស្រុកមណ្ឌលសីមា និងក្រុមហ៊ុន ស្តារបើត ឡូជីស្ទីក ឯ.ក ជូនដល់ក្រុមគ្រូពេទ្យក្រសួងការពារជាតិ ដែលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវិដ១៩ជូនប្រជាពលរដ្ឋនៅស្រុកមណ្ឌលសីមាជាលើកដំបូង។

អំណោយសប្បុរសធម៌ទាំងនោះរួមមាន ភេជ្ជៈទឹកបរិសុទ្ធ និងមីកញ្ចប់អាកុល។

លោក ក្រូច បូរីសីហា បានឲ្យដឹងថា អំណោយទាំងនេះ ទទួលបានមកពីសប្បុរសជនយុវជន ស.ស.យ.ក ស្រុកនិងក្រុមហ៊ុនខាងលើ ហើយនេះក៏ជាសិល្បៈចែករំលែកក្នុងជួយស្រួលការងារខ្លះៗ ដល់ក្រុមគ្រូពេទ្យក្រសួងការពារជាតិ និងក្រុមការងារដើម្បីដោះស្រាយនៅពេលក្រុមលោកគ្រូពេទ្យកំពុងមមាញឹក ក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកមណ្ឌលសីមាជាលើកដំបូង។

លោកបានបន្តថា អំណោយទាំងនេះ តិចតួចមែនតែវាគឺទឹកចិត្តក្នុងការចូលរួមជាកម្លាំងសាមគ្គីមួយដ៏រឹងមាំ ខ្មែរជួយខ្មែរក្នុងគ្រាលំបាក៕