(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន ៤នាក់ថ្មីបន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ម្នាក់ឆ្លងក្នុងសហគមន៍ និង៣នាក់ទៀត ជាអ្នកធ្វើដំណើរមកពីខេត្តកណ្តាល តាមរយៈការធ្វើតេស្តរហ័ស។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ទី១៖ មានឈ្មោះ ខន រិទ្ធី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance មានទីតាំងនៅភូមិកណ្តាល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ប្រពន្ធឈ្មោះសាត់ សាវុធ ជាមន្ត្រីបម្រើការនៅសាខាពន្ធដារខេត្តស្ទឹងត្រែង។

អ្នកជំងឺឈ្មោះ ខន រិទ្ធី មានអាសយដ្ឋាននៅភូមិរាជានុកូលំ សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ធ្លាប់បានធ្វើដំណើរទៅទីតាំងផ្ទុះជំងឺកូវីដ១៩ ក្នុងខេត្តរតនគិរី បានស្ម័គ្រចិត្តតាមការអំពាវនាវរបស់រដ្ឋបាលខេត្ត មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ១៩។ ក្រោយត្រឡប់មកដល់ខេត្តស្ទឹងត្រែងវិញ គាត់ធ្លាប់បានទៅចម្ការផ្ទាល់ខ្លួន ទៅទំនាក់ទំនងការងារនៅអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ និងទៅធ្វើការនៅគ្រឹះស្ថាន WB Finance។

ទី២៖ ជាករណីធ្វើដំណើរមកពីក្រៅខេត្ត ចំនួន ០៣នាក់ ដែលបានរកឃើញនៅគោលដៅច្រក ចូលខេត្ត ចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ (អូរច្រឡង់) ដែលរួមមាន៖

១៖ ឈ្មោះ ស៊ឹម ម៉ាច ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មកពីស្រុកល្វាឯម ខេត្តកណ្តាល
២៖ឈ្មោះ សូ អាត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មកពីស្រុកកោះធំ ខេត្តកណ្តាល
៣៖ ឈ្មោះ វ៉ាន វ៉េត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មកពីស្រុកស្អាង ខេត្តកណ្តាល។

រដ្ឋបាលខេត្ត សូមជូនដំណឹងជាការប្រញាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងឈ្មោះ ខន រិទ្ធី ដែលវិជ្ជមានជំងឺកូវីដ១៩ខាងលើ ទំនាក់ទំនងជាបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញ តាមរយៈលេខទូរសព្ទលេខ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩បានទាន់ពេលវេលា និងសូមចូលរួមអនុវត្តវិធានការ «ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា៕