(តាកែវ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពភាពនៃសាងសង់ផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ ទៅខេត្តកំពត។

ការចុះពិនិត្យកាសាងសង់ផ្លូវជាតិលេខ៣នេះ មានការចូលរួមពីលោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងប្រតិភូចម្រុះ មន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

ក្នុងការចុះពិនិត្យនេះ លោកទេសរដ្ឋមន្រ្តី បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានអំពីវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិនេះ។ ជាមួយគ្នានេះលោកបញ្ជាក់ថា ការសាងសង់ផ្លូវជាតិលេខ៣ រហូតដល់ពេលនេះ បានសម្រេចប្រមាណ៩៨ភាគរយហើយ ដោយនៅសល់តិចតួចប៉ុណ្ណោះ។

ខាងក្រោមនេះជាវីដេអូកិច្ចសម្ភាសទាំងស្រុងជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖