(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១២ករណី ក្នុងនោះ ករណីប្រើប្រាស់៤ករណី, ជួញដូរ៨ករណី និងឃាត់ខ្លួនជនសង្ស័យ២៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣១២០ករណី ឃាត់មនុស្ស៦៩៣០នាក់ (ស្រី៣៥១នាក់)៕