(ត្បូងឃ្មុំ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានប្រគល់ថេបប្លេត និងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តចំនួន៦ រួមមានខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

ពិធីប្រគល់-ទទួលនេះ ប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តត្បូងឃ្មុំ ដោយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តំណាងឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តចំនួន០៦ ព្រមទាំងអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់លោក-លោកស្រី ប្រតិភូអមដំណើរ អភិបាលរងខេត្ត នាយករដ្ឋបាល ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានមន្ទីរសុខាភិបាលទាំង៦ខេត្ត និងអ្នកពាក់ព័ន្ធ។

នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់រូប ក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាក់ស្តែងថ្ងៃនេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បាននាំយកនូវថេបប្លេត និងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ដើម្បីប្រគល់ជូនមន្ទីរសុខាភិបាល ទាំង៦ខេត្ត សម្រាប់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាអំណោយដ៏មានសារសំខាន់ សម្រាប់ឱ្យដំណើរការចាក់វ៉ាក់សាំងរបស់គ្រូពេទ្យយើង កាន់តែប្រសើរជូនប្រជាពលរដ្ឋ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា នៅថ្ងៃនេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បាននាំយកនូវថេបប្លេត ព្រមទាំងសម្ភារបរិក្ខាពេទ្យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន សម្រួលដល់ដំណើរការចាក់វ៉ាក់សាំង របស់គ្រូពេទ្យនៅតាមបណ្តាខេត្ត ។

លោកស្រីបានបញ្ជាក់ថា នេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ប្រជាពលរដ្ឋយើង អាចទទួលបាននូវវ៉ាក់សាំងនេះ និងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនអាចខ្វះបាននូវវត្ដមានរបស់សម្ដេចតេជោ ហ៊ុន សែន ព្រោះគ្រប់ពេលវេលា និងកាលៈទេសៈទាំងអស់ ដែលប្រទេសជាតិជួបនឹងការលំបាក វត្ដមានរបស់សម្ដេច តែងតែបង្ហាញ និងនៅជាប់ជានិច្ច ជាពិសេសក៏បានដោះស្រាយនូវបញ្ហានានា និងផ្ដល់លទ្ធភាពជាច្រើន ជូនដល់ប្រជាពលរដ្ឋ។

លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា ថេបប្លេត និងសម្ភារបរិក្ខាពេទ្យជាច្រើនមុខនេះ នឹងបង្កលក្ខណៈងាយស្រួលដល់ក្រុមគ្រូពេទ្យ សម្រាប់ការងារចាក់វ៉ាក់សាំងនេះ ជាឧបករណ៍មួយដ៏មានសារៈសំខាន់ នៅក្នុងការចូលរួមចំណែកសម្រាប់ការពារបុគ្គល ពីភាពធ្ងន់ធ្ងរនៃការវាយលុករបស់មេរោគកូវីដ-១៩ និងកាត់បន្ថយបានជាអតិបរិមា នៃការចូលសម្រាកពេទ្យ និងអត្រាមរណភាពផងដែរ។

ជាមួយគ្នានោះ លោកស្រីក៏បានក្រើនរំលឹកផងដែរ សូមបន្ដចូលរួមនៅក្នុងការអនុវត្ដនូវវិធានសុខាភិបាល និងយ័ន្ដការពារ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែអំពាវនាវ គឺ «៣ការពារ និង៣កុំ» និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីកម្ពុជារួចផុតពីការឆ្លងជំងឺកូវីដ-១៩។

សូមជម្រាបថា សម្ភារដែលប្រគល់ជូនរួមមាន៖ ថេបប្លេត ឡេបថប (Labtop), ម៉ាស៊ីនព្រីន, ម៉ាស, សម្លៀកបំពាក់សុវត្ថិភាពរបស់គ្រូពេទ្យ, របាំងមុខ, ស្រោមជើង ស្រោមដៃ, ម៉ាស៊ីនវាស់កម្ដៅ, ម៉ាស៊ីនវាស់សម្ពាធឈាម, ធុងដាក់វ៉ាក់សាំង, មួក និងសម្ភារមួយចំនួនទៀត ក្នុងនោះក៏មានម៉ាស៊ីនវាស់កំហាប់អុកស៊ីសែន នៅម្រាមដៃមួយចំនួន ដែលជាអំណោយរបស់ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងដែរ៕

ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានប្រគល់ថេបប្លេត និងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តចំនួន៦ រួមមានខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង។