(ភ្នំពេញ)៖ ឧបាសិកា ហុង ចេងហ្គេចលន បានទទួលមរណភាព នៅថ្ងៃអង្គារ៍១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២៖៤០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។

ឧបាសិកា ត្រូវជាម្ដាយបង្កើត លោកស្រី ផង់ ចិន្ដា និងជាម្តាយក្មេក ឧត្ដមសេនីយ៍ ឯក ប៉ោ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

អាស្រ័យ ដូចបានជម្រាបជូនខាងលើ សូមសម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសាច់ញាតិ កូនចៅចៅទួត ជ្រាបជាដំណឹង និងអញ្ជើញចូលរួមពិធីបុណ្យកុំបីខាន។

គេហដ្ឋានរៀបចំពិធី ស្ថិតនៅខាងត្បូងវត្តព្រែកតាដួង ចំងាយ១៥០ម៉ែត្រ ភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល៕