(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងវើក បានហូរត្រេកអរពេញការិយាល័យ ក្រោយពួកគេទទួលបានកាដូដាក់នៅលើតុម្នាក់មួយប្រអប់ៗ មើលទៅគួរឲ្យរំភើបជំនួស។

ពេលបើកប្រអប់ភ្លាម បុគ្គលិកភ្ញាក់ផ្អើលជាខ្លាំងពេលឃើញសម្ភារស្អាតៗដូចជា អាវយឺត កែវទឹក ពិសេស ភេសជ្ជៈប៉ូវកម្លាំងឈ្មោះថា វើក អាយស៊ី ឃូល Wurkz Icy Cool អមជាមួយលិខិតមួយសន្លឹក។

ភ្លាមៗនោះ បុគ្គលិកក៏នាំគ្នាគាស់ភេសជ្ជៈថ្មីផឹកម្នាក់មួយក្អឹក ហើយក៏លាន់មាត់ថា «ពិតជាឆ្ងាញ់ ត្រជាក់បំពង់ក ហើយស្រស់ស្រាយថែមទៀត»

ដោយទប់ចិត្តមិនបាន បុគ្គលិកបាននាំគ្នាបង្ហោះរូប និងខ្លះបង្ហោះវីដេអូ ដោយសរសេរថា៖ «អបអរក្រុមហ៊ុនបង្កើតផលិតផលថ្មី ជោគជ័យថ្មីមួយទៀតហើយ»

ចង់ដឹងថាភេសជ្ជៈនេះរសជាតិយ៉ាងណា សូមទន្ទឹមរងចាំទាំងអស់គ្នា!