(ភ្នំពេញ)៖ លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអនុគណ:កម្មាធិការជំនួយសង្គម បានទទួលបានទទួលជូបពិភាក្សាការងារជាមួយលោក Luke Arnold ភារធារីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងជំនួបកិច្ចពិភាក្សានោះ ប្រតិភូបានបានផ្តោតលើការបង្កើនការគាំទ្រពីអូស្រ្តា លីមកកម្ពុជាក្នុងការអភិវឌ្ឍការងារជំនួយសង្គមនៅកម្ពុជា រួមទាំងការពិភាក្សាស៊ីជម្រៅអំពីសារៈសំខាន់នៃការគាំពារសង្គមដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជានាពេលអនាគតរួមជាមួយការរក្សាបាននូវភាពស្អិតរមួតក្នុងសង្គមវិជ្ជមានជាបន្តនិងការបន្តធ្វើឱ្យប្រសើរឡើងបន្តទៀតរបស់ប្រជាជនកម្ពុជា ពិសេសជនរងគ្រោះ និងងាយរងគ្រោះ។

បន្ថែមពីលើនេះ ភាគីទាំង២ក៏បានពិភាក្សាគ្នាដោយផ្តោតទៅលើ សារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីដែលកំពុងកើនឡើង រវាងប្រទេសកម្ពុជា និងអូស្រ្តាលីរួមទាំងការទទួលស្គាល់នូវអាទិភាពខ្ពស់ របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គមជាមួយប្រទេសនៅអាងទន្លេមេគង្គ។

លោក សំហេង បុរស បានថ្លែងអំណរគុណដល់ភារៈធារី ក៏ដូចជាគណៈប្រតិភូដែលបានចូលរួមក្នុងជំនួបពិភាក្សានាពេលនេះ និងបានសម្តែងនូវការកោតសរសើរនិងការទទួលស្គាល់យ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូតែមួយ និងជាប្រវត្តិសាស្ត្រ រវាងប្រជាជាតិកម្ពុជានិងអូស្ត្រាលី។ លោកក៏បានបានថ្លែងអំណរគុណចំពោះប្រជាជាតិអូស្ត្រាលី សម្រាប់ការគាំទ្រដ៏សំខាន់ និងកំពុងបន្តដល់ប្រទេសកម្ពុជា។

លោក សំហេង បុរស ទន្ទឹងរង់ចាំការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងដើម្បីអភិវឌ្ឍគម្រោងបន្ថែមទៀតដោយផ្អែកលើការគាំពារសង្គមជាមួយស្ថានទូតអូស្រ្តាលីក្នុងនោះនៅពេលដែលវិបត្តិកូវីដ-១០ ធ្លាក់ចុះហើយសក្តានុពលនៃដំណើរទស្សនកិច្ចសិក្សារបស់មន្រ្តីជាន់ខ្ពស់ ក៏ដូចជាមន្រ្តីបច្ចេក ទេសរបស់រដ្ឋាភិបាលកម្ពុជានៅអូស្ត្រាលី ដែលនឹងជួយពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការគួរឱ្យកត់សម្គាល់ និងប្រកបដោយផលិតភាពខ្ពស់រវាងអូស្ត្រាលីនិងកម្ពុជាផង និង ដើម្បីស្វែងយល់ពីប្រពន្ធអជំនួយសង្គមរបស់អូស្រ្តាលីក្នុងការផ្តល់ការអន្តរាគមន៍ជំនួយសង្គមដល់ជនរងគ្រោះ និងងាយរងគ្រោះផងដែរ ។

ជាលទ្ធផលនៃជំនួបពិភាក្សានេះ ភាគីអូស្ត្រាលី បានឯកភាពក្នុងការជួយគាំទ្រក្នុងជួយក្រសួងសង្គមកិច្ច ក៏ដូចជាអនុគណៈកម្មការជំនួយសង្គមក្នុងការកសាងសមត្ថភាពមន្រ្តីបម្រើការងារជំនួយសង្គម ក៏ដូចជាការកសាងប្រព័ន្ធជំនួយសង្គមនៅកម្ពុជាឲ្យ កាន់តែមានភាពរឹងមាំ និងល្អបន្ថែមទៀត ស្របតាមការវិវឌ្ឍរបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាបិតា:បុរសរដ្ឋរបស់ប្រជាជនកម្ពុជា៕