(កម្ពុជា)៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,៤១៤,៨៣៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៦,០២៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៩៣៧,៦៥២នាក់ (ស្លាប់ ៥៣,៤៧៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣៣២,៨៣២នាក់ (ស្លាប់ ២៣,១២១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦៧៣,០២៦នាក់ (ស្លាប់ ៤,១៤២នាក់)
* ថៃ ឆ្លងចំនួន ២០៧,៧២៤នាក់ (ស្លាប់ ១,៥៥៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៦,៤០៦នាក់ (ស្លាប់ ៣,២៥០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៣៣៩នាក់ (ស្លាប់ ៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ៤០,៧៨២នាក់ (ស្លាប់ ៣៨០នាក់)
* វៀតណាម ឆ្លងចំនួន ១១,៧៩៤នាក់ (ស្លាប់ ៦១នាក់)
* ទ្បាវ ឆ្លងចំនួន ២,០៣៤នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៥០នាក់ (ស្លាប់ ៣នាក់)៕