(កំពង់ឆ្នាំង)៖ ថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារខេត្តកំពង់ឆ្នាំង បានរកឃើញកម្មករចំនួន ២២នាក់ រស់នៅក្នុងស្រុកបរិបូណ៌ មានវិជ្ជមានកូវីដ-១៩ តាមឧបករណ៍តេស្តរហ័សជាបឋម ក្នុងចំណោម៧៨នាក់ជាកម្មករធ្វើការនៅក្នុងរោងចក្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ប្រាក់វ៉ុន បានបញ្ជាក់ទៀតថា នេះគ្រាន់តែជាព័ត៌ មានបឋមប៉ុណ្ណោះ មិនទាន់យកជាផ្លូវការទេ ដោយត្រូវបញ្ជូនសំណាកពួកគាត់ យកទៅវិទ្យាស្ថានប៉ាស្ទ័រក្រុង ភ្នំពេញបន្តទៀត។ ដោយឡែក អ្នកមានវិជ្ជមានខាងលើនេះ នឹងរៀបចំឲ្យពួកគាត់សម្រាកព្យាបាលនៅក្នុងស្រុកបរិបូណ៌តែម្ដង។ ចំណែកអ្នក អវិជ្ជមានត្រូវឱ្យគាត់ធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចិត្តាឡីស័ក ក្នុងស្រុកបរិបូណ៌ ផងដែរ។

លោក អម សុភា អភិបាលរងខេត្តកំពង់ ឆ្នាំង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ- ១៩ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ចំនូន៨១៨នាក់ បានទៅធ្វើជាកម្ម កររោងចក្រនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយនៅល្ងា ចថ្ងៃទី១៦ ខែមិថុនា កម្មករចំនួន៧៨នាក់ មានអាការៈមិនស្រួលខ្លួនបានមកសំណាកធ្វើតេស្តនៅមន្ទីរពេទ្យស្រុកបរិបូណ៌ ដោយមានការសហការរបស់មន្ទីរការងារខេត្តពោធិ៍ សាត់ និងមន្ទីរការងារខេត្តកំពង់ឆ្នាំងផងដែរ ក្នុងនោះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់៕