(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ៣៣នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលបង្ហាញដោយក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

អ្នកជំងឺកូវីដ១៩ថ្មី ទាំង៣៣នាក់នេះ ត្រូវបានរកឃើញនៅមូលដ្ឋានក្នុងស្រុកចំនួន៧ ដូចខាងក្រោម៖

ទី១៖ ស្រុកស្វាយអន្ទរ ចំនួន ១០នាក់
ទី២៖ ស្រុកសុីធរកណ្ដាល ចំនួន ៦នាក់
ទី៣៖ ស្រុកមេសាង ចំនួន ៥នាក់
ទី៤៖ ស្រុកពារាំង ចំនួន ៥នាក់
ទី៥៖ ស្រុកបាភ្នំ ចំនួន ៣នាក់
ទី៦៖ ស្រុកព្រះសេ្តច ចំនួន ៣នាក់
និងទី៧៖ ស្រុកកញ្ជ្រៀច ចំនួន ១នាក់

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕