(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧៧,០២៧,៦៥៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៨២៧,៦៤៨នាក់ និងជាសះស្បើយឡើងវិញ ១៦១,២០៨,៤១០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៣៣៥,២៣៩នាក់ ស្លាប់ចំនួន ៦១៥,២៣២នាក់ និងជាសះស្បើយចំនួន ២៨, ៤៣៦,៩៨១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៩, ៥៧០,០៣៥នាក់ ស្លាប់ចំនួន ៣៧៧,០៦១នាក់ និងជាសះស្បើយ ២៨,២៧២, ៧៨០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៧,៤៥៤,៨៦១នាក់ ស្លាប់ ៤៨៨,៤០៤នាក់ និងជាសះស្បើយ ១៥,៨៥៤, ២៦៤នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖