(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,៣៦៣,៩១៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៥,០៩០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៩១៩,៥៤៧នាក់ (ស្លាប់ ៥៣,១១៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣២២,០៥៣នាក់ (ស្លាប់ ២២,៨៤៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦៦២,៨៩១នាក់ (ស្លាប់ ៣,៩៦៨នាក់)
* ថៃ ឆ្លងចំនួន ១៩៩,២៦៤នាក់ (ស្លាប់ ១,៤៦៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៥,៨២៦នាក់ (ស្លាប់ ៣,២៤៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៣០១នាក់ (ស្លាប់ ៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ៣៨,៩៦៩នាក់ (ស្លាប់ ៣៤៨នាក់)
* វៀតណាម ឆ្លងចំនួន ១០,៨១០នាក់ (ស្លាប់ ៥៩នាក់)
* ទ្បាវ ឆ្លងចំនួន ២,០១០នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៨នាក់ (ស្លាប់ ៣នាក់)៕