(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្ស ៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ជាពលករមកពីប្រទេសថៃ ខណៈបានព្យាបាលជាសះស្បើយចំនួន ២នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញទីតាំងអាជីវកម្មចំនួន ២កន្លែង ក្នុងក្រុងសំរោងផងដែរ។

សូមជម្រាបថា មកទល់ពេលនេះ ខេត្តឧត្ដរមានជ័យ មានអ្នកជំងឺកូវីដ១៩ ចំនួន១០៦នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ១០១នាក់ និងករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៥នាក់, ព្យាបាលជាសះស្បើយចំនួន៣២នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧៤នាក់៕