(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អំពីការរៀបចំបង្កើត Group Telegram មួយដែលមានឈ្មោះថា «ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់» ដើម្បីស្រាយចម្ងល់របស់ប្រជាពលរដ្ឋ ដែលមានពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាលនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ ក៏ដូចជាសំណូមពរទាក់ទងជុំវិញការអនុវត្ត «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» សូមសាកសួរមកក្រុមការងារ ដើម្បីផ្តល់ជូននូវចម្លើយតបទៅវិញ។

ដើម្បីចូលរួមក្នុង Group Telegram នេះសូមបងប្អូន ដោយចុចនូវ link៖ «ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់» https://t.me/pphall2