(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនករណីលួចឆ្កិះសោផ្ទះលួចទ្រព្យសម្បត្តិ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៥៖៣០នាទី នៅចំណុចផ្ទះជួលផ្លូវបេតុង ក្រុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អ៊ូ ហាន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួលផ្លវ បេតុង ក្រុុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ជនសង្ស័យឈ្មោះ ពៅ ខេមរិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មក ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។

សម្ភារដកហូតមាន៖ លោហះធាតុពណ៌លឿងទុំចំនួន ១ខ្សែក, លោហះធាតុពណ៌លឿងទុំចំនួន ១ខ្សែដៃ, បណ្តោងដាំត្បូងចំនួន១, ទូរស័ព្ទ១គ្រឿង ម៉ាក Hiya ពណ៌ខ្មៅគ្មានសុីម និងដែកលួសសសៃកែឆ្នៃចំនួន១

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យដើរមកផ្ទះជនរងគ្រោះគោលបំណងលួចទ្រព្យសម្បត្តិ ពេលមកដល់ពុំមានមនុស្សស្ងាត់ ជនសង្ស័យបានយកដែកសសៃលួសកែច្នៃ ឆ្កិះសោផ្ទះបានហើយ ចូលទៅលួចសម្ភារដូចខាងលើ រួចបានគេចខ្លួនមកផ្ទះជួលលុះព្រឹកឡើងថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២១ ម៉ោង៨៖០០នាទីព្រឹក ត្រូវបានសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕