(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្ដសញ្ញាណ និងប្រវត្តិធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ១៩ ចំនួន៥០នាក់បន្ថែមទៀត ភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ ដែលទើបរកឃើញថ្មីប្រកាសដោយក្រសួងសុខាភិបាល។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ទាំងអស់នេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន១នាក់, មន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន៤នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ បាវិត ចំនួន៤៥នាក់។

សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តស្វាយរៀង រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៧០៧នាក់ ស្រី៣៨៨នាក់ ក្នុងនោះជាសះស្បើយ ចំនួន៣៧៧នាក់ ស្រី១៥៤នាក់, កំពុងសម្រាកព្យាបាល ចំនួន៣២៤នាក់ ស្រី២៣២នាក់ និងករណីស្លាប់ ចំនួន៥នាក់ ស្រី២នាក់៕