(ភ្នំពេញ)៖ ក្រុមហ៊ុន ឃែរី វើលដ៏ប្រ៊ីដឡូជីស្ទិក លីមីធី បានប្រកាសជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបពី បុគ្គលឈ្មោះ គា ប្រុស ភេទ ប្រុស ដែលជាមុខងារ ជាគណនេយ្យករនៅក្រុនហ៊ុន បានក្លែង បន្លំឯកសារ និងកិបកេង ទឹកប្រាក់របស់ក្រុមហ៊ុន ជាច្រើនករណី។

អាស្រ័យដូចបានជម្រាបខាងលើ ក្រុមហ៊ុន មិនទទួលខុសត្រូវរាល់ទង្វើទាំងឡាយដែលបុគ្គលនេះ បានប្រព្រឹត្ដិ គឺមិនមានការពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់ខ្លួនឡើយ។

ក្រុមហ៊ុន ឃែរី វើលដ៏ប្រ៊ីដឡូជីស្ទិក ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជួយរុញរកបុគ្គលនេះដើម្បីមកទទួលខុសត្រូវមុខច្បាប់ និងអំពាវនាវដល់សាធារណជន បើប្រទះឃើញបុគ្គលនេះ នៅទីកន្លែងណា ជួយផ្ដល់ដំណឹងដល់នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សតាមរយៈលេខទូរស័ព្ទ៖ ០៧៨ ៧០ ៧០ ៣៨/០៨៩ ៣៨៣ ៤០៩ ដោយក្រុមហ៊ុន និងជូនរង្វាន់លើទឹកចិត្ដផងដែរ៕