(ភ្នំពេញ)៖ ស្បៀងអាហាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដឹកនាំមន្ត្រីយកមកចែកជូនប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ៤៣២គ្រួសារ ដែលរស់នៅតាមបណ្ដាភូមិនានា ក្នុង៧សង្កាត់ នៃមូលដ្ឋានខណ្ឌ រយះពេល២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២១។

សូមជម្រាបថា សម្រាប់ស្បៀងអាហារជាគ្រឿងឧបភោគ បរិភោគរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាពលរដ្ឋជួបការខ្វះខាតទូទាំង ៧សង្កាត់ នៃមូលរដ្ឋានខណ្ឌឫស្សីកែវ ចំនួន៤៣២គ្រួសារ ទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, និងត្រីខ ១០កំប៉ុង។

ក្នុងសកម្មភាពសមធម៌នេះ លោក ជា ពិសី បានបន្តអំពាវនាវប្រជាពលរដ្ឋធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់ក្រសួងសុខាភិបាល ដែលជាសារដឹកនាំផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕