(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានឲ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ធ្លាប់ទៅប្រើប្រាស់សេវាកម្ម នៅធនាគារ ABA ក្បែរសាលាបាក់ទូក ចំណុចផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ7មករា (អគារឌីឡាណូ)។

តាមរយៈសេចក្ដីជូនដំណឹងនោះ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ បានចូលទៅកាន់ទីតាំងធនាគារនេះ នៅចន្លោះម៉ោង៨៖១៥នាទីព្រឹក ដល់ម៉ោង៩ព្រឹក នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ហើយបានចូលទៅទាំងជាន់ក្រោម និងជាន់លើ។

តាមរយៈ Facebook អនុគណៈកម្មការស្រាវជ្រាវ បានបញ្ជាក់ថា អ្នកប៉ះពាល់ផ្ទាល់ជាមួយ អ្នកជំងឺកូវីដ១៩ មានចំនួន៣នាក់ និងមិនទាន់បានទៅយកសំណាកនៅឡើយនោះទេ។ ដូច្នេះសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕