(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៨៥៤,៩៩១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៦,០២៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧៨១,១២៧នាក់ (ស្លាប់ ៤៩,៤៥៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,១៨៤,៧០៦នាក់ (ស្លាប់ ១៩,៩៨៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥១៨,៦០០នាក់ (ស្លាប់ ២,៣០៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,២៦២នាក់ (ស្លាប់ ៣,២១៦នាក់)
* ថៃ ឆ្លងចំនួន ១៣២,២១៣នាក់ (ស្លាប់ ៨០៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៨៦០នាក់ (ស្លាប់ ៣២នាក់)
* កម្ពុជា ឆ្លងចំនួន ២៥,៧៦១នាក់ (ស្លាប់ ១៧៩នាក់)
* វៀតណាម ឆ្លងចំនួន ៥,៤០៤នាក់ (ស្លាប់ ៤៤នាក់)
* ទ្បាវ ឆ្លងចំនួន ១៨២២នាក់ (ស្លាប់ ២នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣៦នាក់ (ស្លាប់ ៣នាក់)៕