(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណ និងប្រវត្តិធ្វើដំណើរអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧នាក់ ដែលទើបរកឃើញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

អ្នកជំងឺកូវីដ១៩ នៅមូលដ្ឋានក្នុងស្រុកចំនួន៤ រួមមាន ស្រុកព្រះស្តេច ចំនួន២នាក់ ស្រុកពារាំង ចំនួន៣នាក់ ស្រុកពាមជរ ចំនួន១នាក់ និងស្រុកកញ្ជៀច ចំនួន១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេ និងមានម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដែលមកពីស្រុកពាមជរ។

រីឯប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ១៩ ទាំង៧នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ១៩នេះ ប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកនៅមន្ទីរពេទ្យដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ៕