(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៤នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងអ្នកជាសះស្បើយចំនួន ១១នាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលយប់នេះ។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុម
គ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន ១១នាក់ ស្រី ០៨នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះដោយត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។

គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១៨៨នាក់ ស្រី៩៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៦៨នាក់ ស្រី ៣៤នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ១២០នាក់ ស្រី
៦១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោង
មណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក៕