(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ១០ករណី ក្នុងនោះមានករណីប្រើប្រាស់១ករណី, ជួញដូរ ៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ ២៦នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ២៧៥៥ករណី ឃាត់មនុស្ស ៦៣០៣នាក់ (ស្រី ៣៥៥នាក់)៕