(ព្រះសីហនុ)៖ កម្មវិធីប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ ដែលជាថ្ងៃទី១ នៃការប្រកួតបាល់ទះ  បានធ្វើឲ្យកក្រើកដោយសម្លេងស្រែកហ៊ូរយ៉ាងខ្លាំងផងដែរ ដោយការប្រកួតរវាងពូល A & B ដែលសរុបទាំង៨ក្រុម។
ពូល A :  មានAqau Family Resort, វិទ្យាល័យស្មាច់ដែង,ក្រុមយុវជនខេត្តព្រះសីហនុ និង កងពលតូចលេខ៣១ ចំពោះពូល B : ក្រុមឆ្នេរស្អាត,វិទ្យាល័យ ហ៊ុនសែន កំពង់សិលា ,Wonder United និងយុវជន Diamond Sea។

ការប្រកួតបាល់ទះលើកទី១ គឺរវាងក្រុម Aqau Family Resort (អាវពណ៍ក្រហម) ប្រកួតជាមួយក្រុមកងពលតូចលេខ៣១ (អាវពណ៍ខៀវ) ក្នុងលទ្ធផល Aqau Family Resort ឈ្នះក្រុមកងពលតូចលេខ៣១ ៣សិតទល់នឹង១សិត ,គូទី២-រវាងក្រុមយុវជនខេត្តព្រះសីហនុ (អាវពណ៍លឿង) ប្រកួតជាមួយក្រុមវិទ្យាល័យស្មាច់ដែង (អាវពណ៍ប្រផេះ) ក្នុងលទ្ធផល ក្រុមយុវជនខេត្តព្រះសីហនុ ឈ្នះក្រុមវិទ្យាល័យស្មាច់ដែង ៣សិតទល់នឹង០សិត និងក្រុមទី៣-រវាងក្រុមឆ្នេរស្អាត (អាវពណ៍ក្រហម) ប្រកួតជាមួយក្រុមយុវជន Diamond Sea (អាវពណ៍ប្រផេះ) ក្នុងលទ្ធផល ក្រុមយុវជនឆ្នេរស្អាត ឈ្នះក្រុមយុវជន Diamond Sea ៣សិតទល់នឹង០សិត ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ នេះគឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែល ចាប់ពីថ្ងៃទី ៨-១៣ខែមីនា ឆ្នាំ២០១៦នេះ។

សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា៕