(ព្រៃវែង)៖ អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០នាក់ថ្មីបន្ថែមទៀត

អ្នកឆ្លងជំងឺកូវីដ១៩ ខាងលើ គឺជាអ្នកដំណើរមកពីរាជធានីភ្នំពេញ ចំនួន ៧នាក់ និងមកពីប្រទេសថៃ ចំនួន ៣នាក់។

អ្នកឆ្លងវិជ្ជមានជំងឺកូវីដ១៩ ត្រូវបានរកឃើញចំនួន ១០នាក់បន្ថែមទៀត នៅខេត្តព្រៃវែងថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកនីមួយៗរួមមាន៖ ស្រុកពាមរក៍ ម្នាក់ ស្រុកពាមជរ ម្នាក់ ស្រុកពារាំង ម្នាក់ ស្រុកស្វាយអន្ទរ ម្នាក់ ស្រុកបាភ្នំ ២នាក់ ស្រុកសុីធរកណ្តាល ២នាក់ ស្រុកព្រះស្តេច ម្នាក់ និងស្រុកកំពង់ត្របែក ម្នាក់។

ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ១៩ ទាំង១០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

អាជ្ញាធរខេត្តព្រៃវែ សូមអំពាវនាវចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍ឱ្យបានល្អ ក្នុងការរាយការណ៍អំពីអ្នកប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក «៣ការពារ ៣កុំ»

 

http://image.freshnewsasia.com/2020//fn-2021-05-22-09-37-32-0.JPG http://image.freshnewsasia.com/2020//fn-2021-05-22-09-37-32-1.JPG http://image.freshnewsasia.com/2020//fn-2021-05-22-09-37-32-2.JPG http://image.freshnewsasia.com/2020//fn-2021-05-22-09-37-32-3.JPG http://image.freshnewsasia.com/2020//fn-2021-05-22-09-37-32-4.JPG http://image.freshnewsasia.com/2020//fn-2021-05-22-09-37-32-5.JPG http://image.freshnewsasia.com/2020//fn-2021-05-22-09-37-32-6.JPG http://image.freshnewsasia.com/2020//fn-2021-05-22-09-37-32-7.JPG http://image.freshnewsasia.com/2020//fn-2021-05-22-09-37-32-8.JPG http://image.freshnewsasia.com/2020//fn-2021-05-22-09-37-32-9.JPG