(ភ្នំពេញ)៖ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា បានចាត់តំណាងផ្តល់អំណោយសប្បុរសធម៌ទឹកពិសាភ្នំជបសរុបចំនួន ១.០០០យួរ ជូនដល់រដ្ឋបាលខណ្ឌមានជ័យ ចំនួន ៥០០យួរ និងរដ្ឋបាលខណ្ឌដង្កោ ចំនួន ៥០០យួរ ដើម្បីឧបត្ថម្ភដល់កងកម្លាំង និងជួយទ្រទ្រង់ជីវភាពពលរដ្ឋ ដែលរងផលប៉ះពាល់ពីកូវីដ១៩។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅសាលាខណ្ឌមានជ័យ ក្រោមវត្តមានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងនៅសាលាខណ្ឌដង្កោ ក្រោមវត្តមានលោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ និងលោក កែវ សូថា តំណាងលោកឧកញ៉ា ជាប្រធានអគ្គនាយក នៃក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd )។

រដ្ឋបាលខណ្ឌទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលបានផ្តល់អំណោយសប្បុរសធម៌ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា៕