(កោះកុង)៖ រដ្ឋបាលសាលាខេត្តកោះកុង នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានទទួលគ្រឿងឧបភោគបរិភោគពីសប្បុរសជន លោក ស្វាយ សុវណ្ណរិទ្ធ និងលោកស្រី ខៀវ ខេមរី អគ្គនាយិកាសាលាអន្តរជាតិ ខេម, ឧត្តមសេនីយ៍ទោ មៀវ សុខទ្រី និងភរិយា លោក អុិច សុខមនី និងភរិយា លោកស្រី ខឹម ចិន និងស្វាមុី ក្រុមហ៊ុន ឡឺឡេហ្សារប្លើ។

គ្រឿងឧបភោគ បរិភោគទាំងនោះមាន៖ អង្ករចំនួន ២តោន ទឹកត្រី ទឹកសុីអុីវ ទឹកម្ទេស ៣០០ឈុត ស្មើរនឹង៧៥កេស មុីចំនួន ៥០កេស ត្រីខចំនួន ៥០យួរ ទឹកសុទ្ធចំនួន ១០០កេស។

ក្នុងឱកាសនេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងថាលោកស្រីមានសេចក្តីសោមនស្សរីករាយក្រៃលែងហើយក្នុងនាមលោកស្រីជាអាជ្ញាធរខេត្តកោះកុង សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់រដ្ឋបាលសាលាខេត្តកោះកុង ដើម្បីទុកចែកចាយបន្តជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពគ្រួសារក្នុងដំណាក់កាលកូវីដ១៩ ដែលជាជំងឺឆ្លងសកលមានហានិភ័យខ្ពស់។

លោកស្រីអភិបាលខេត្ត បានបន្តថា នេះគឺជាសិល្បៈចែករំលែកទោះបីតិចក្តីច្រើនក្តីយើង ចេះជួយគ្នាក្នុងគ្រាមានអាសន្នខ្មែរ ជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ និងចេះសាមគ្គីគ្នាហើយនេះ គឺជាទឹកចិត្តមនុស្សធម៌ របស់សប្បុរសជនដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ បរិភោគ ដល់រដ្ឋបាលសាលាខេត្ត ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកក្នុងបរិបទកូវីដ១៩ កំពុងរីករាលដាល ហើយគ្រឿងឧបភោគ បរិភោគទាំងអស់នេះ លោកស្រី និងចែកចាយបន្តជូនដល់ប្រជាពលរដ្ឋក្នុងខេត្តដែលជួបការលំបាកក្នុងជីវភាពគ្រួសារក្នុងដំណាល់កូវីដ១៩ ដែលកំពង់មានហានិភ័យខ្ពស់៕