(ពោធិ៍សាត់)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៥នាក់ ក្នុងនោះមកពីរាជធានីភ្នំពេញ ចំនួន០៤នាក់ និងមកពីខេត្តកំពង់ឆ្នាំង ១នាក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។

គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៦៧នាក់ (ស្រី៣៤នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៦ករណី (ស្រី០៣នាក់) មរណៈភាព ចំនួន២នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៩ករណី (ស្រី៣០នាក់)៕