(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្មីៗនេះ បានបង្គាប់ឱ្យ ថ្នាក់ដឹកនាំក្រសួង នាយកដ្ឋាន ឬអគ្គកុងស៊ុលនានារបស់លោក បញ្ឈប់ការប្រើប្រាស់ពាក្យ «ដ៏ខ្ពង់ខ្ពស់» នៅក្នុងលិខិតរដ្ឋបាល ដែលផ្ញើទៅកាន់លោកតទៅទៀត។

លិខិតឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលផ្ញើទៅកាន់មន្រ្តីរបស់លោក កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ បានសរសេរថា «ចាប់ពីថ្ងៃនេះតទៅ សូមឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ឈប់ប្រើពាក្យ “ដ៏ខ្ពង់ខ្ពស់” ក្នុងលិខិត ឬកំណត់បង្ហាញសរសេរមកខ្ញុំ»