(​ហ្សា​ការតា​)៖ ក្រុម​ជួយសង្គ្រោះ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ជីក​កកាយ​រកឃើញ​សាកសព​ចំនួន​បីនាក់ ពី​គំនរ​ដី​បាក់​លើ​សណ្ឋាគារ​មួយកន្លែង ក្នុងស្រុក Cianjur នៃ​ខេត្ត​ជ្វា ភាគ​ខាងលិច នៃ​ប្រទេស​។ នេះ​បើ​តាម​ការផ្សាយ​របស់​ស៊ិន​ហួរ ដកស្រង់​ប្រភព​ចេញ​ពី​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​តំបន់​។​

​រហូតមកដល់​ពេលនេះ មនុស្ស​ដែល​រងរបួស ត្រូវបាន​គេ​អះអាងថា​មាន​៨​នាក់ បន្ទាប់​ពី​ផ្នែក​មួយ​ចំនួន​នៃ​សណ្ឋាគារ ក្នុងស្រុក​ខាងលើនេះ​បាន​បាក់​ចុះមក​។ ក្រុម​ជួយសង្គ្រោះ​នៅ​មាន​ការសង្ស័យថា មាន​មនុស្ស​មួយចំនួនទៀត អាច​កំពុង​ជាប់​ខ្លួន​ក្នុង​សណ្ឋាគារ ដែល​ត្រូវ​ដី​បាក់​សង្កត់​នោះ​នៅឡើយ ដែល​ត្រូវការ​ការសង្គ្រោះ​បន្ទាន់​។​

​ចំពោះ​មូលហេតុ​នៃ​ការបា​ក់ដី​នេះ ទំនងជា​បាន​បណ្តាល​មក​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បាន​ជះឥទ្ធិពល​អាក្រក់​លើ​តំបន់​ខាងលើ​នេះ អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​៕​