(ភ្នំពេញ)៖ នៅវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះរោងចក្រយ៉ាងសន្ធោសន្ធៅ ស្ថិតនៅសង្កាត់កន្ធោក ខណ្ឌពោធិ៍សែនជ័យ។ នៅពេលនេះកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យកំពុងចេញជួយអន្តរាគមន៍។ លោកឧត្តមសេនីយ៍ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ បានបញ្ជាក់ថា នៅពេលនេះរថយន្តរបស់លោកចំនួន៥គ្រឿងកំពុងចេញជួយអន្តរាគមន៍ផងដែរ៕

សូមរង់ចាំព័ត៌មានបន្ថែម៖