(ភ្នំពេញ)៖ កើតមកជាជាតិសាសន៏មួយ រស់នៅលើប្រទេសមួយ ប្រជាជនគ្រប់រូបតែងតែមានមោទនភាព នូវពេលដែលជាតិសាសន៏របស់ខ្លួន ប្រទេសជាតិរបស់ខ្លួនមានមេដឹកនាំល្អ មេដឹកនាំប្រកបដោយព្រហ្មវិហារធម៏ ជាពិសេសជាមេដឹកនាំដែលបណ្ដាល មេដឹកនាំប្រទេស នៅលើពិភពលោក ទទួលស្គាល់ក៏ដូចជាតិសាសន៏ដ៏ទៃគោរពស្រលាញ់។

មេដឹកនាំរបស់ប្រទេសកម្ពុជា បច្ចុប្បន្នថ្វីត្បិតការដឹកនាំមិនល្អឥតខ្ចោះ តែប្រជាពលរដ្ឋខ្មែរភាគច្រើនទទួលយកបាន តាមរយៈលទ្ធផលបោះឆ្នោត ជាបន្តបន្ទាប់នាពេលកន្លងមក។ មិនចំពោះតែប្រជាពលរដ្ឋខ្មែរនោះទេ សូម្បីតែជនជាតិដ៏ទៃក៏ទទួលស្គាល់គោរពស្រលាញ់ និងឲ្យតម្លៃមកលើមេដឹកនាំខ្មែរនាពេលបច្ចុប្បន្ននេះផងដែរ។

ឧទាហរណ៏ជាក់ស្ដែង Facebook របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលទើបនឹងប្រកាសផ្លូវការក្នុងរយៈពេលជិត៧ខែ កន្លងមកនេះ ត្រូវបានប្រិយមិត្តដែលជាអ្នកលេងហ្វេសប៊ុកចូល Like ឡើងរហូតដល់៣លាននាក់ កាលពីចុងសប្ដាហ៏កន្លងទៅនេះ។

ក្នុងចំណោមអ្នក Like នៅលើហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា នេះមិនត្រឹមមានតែប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេស ដែលមើលឃើញពី សកម្មភាព របស់នាយករដ្ឋមន្ត្រីរាល់ថ្ងៃនោះទេ គឺមានទាំងពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស រហូតដល់មានប្រជាពលរដ្ឋជាជាតិសាសន៍ មកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតក៏មើលឃើញឲ្យតម្លៃ និងចូលរួម Like ជាច្រើនផងដែរ ដូចជាប្រទេសឥណ្ឌា ហ្វីលីពីន និងប្រទេសមួយចំនួននៅអាស៊ី នេះបង្ហាញថា ជាការពេញចិត្ត និងគោរពស្រឡាញ់។ យើងត្រូវតែមានមោទនភាព ព្រោះតែមេដឹកនាំប្រទេសយើង ត្រូវបានជាតិសាសន៏ដ៏ទៃទទួលស្គាល់ឲ្យតម្លៃ ចូលចិត្តនិងគោរពស្រលាញ់។

ប៉ុន្តែផ្ទុយទៅវិញលោក សម រង្ស៊ី ដែលជាជនជាតិខ្មែរមួយរូបដែរ នោះបែរជាមិនគាំទ្រ មិនឲ្យតម្លៃក្នុងនាមជាជាតិខ្មែរតែមួយ មិនតែប៉ុណ្ណោះនាំគ្នា បង្វែការ Like នៅលើ ផេកហ្វេសប៊ុក របស់សម្ដេចនាយករដ្ឋមន្ត្រីទៅជារឿងទិញ ដូរមើលតែទិញស្ក ទិញប៊ីចេងទៅវិញ៕