(តាកែវ)៖ ប្រជាពលរដ្ឋនៅក្រុងដូនកែវ ខេត្តតាកែវ បានអះអាងថា ម្ចាស់ភោជនីយដ្ឋាន «ជំនោរមាត់បឹង» បាននិងកំពុងចាក់ដីលុបយកប្រឡាយសាធារណៈមួយកន្លែងស្ថិតនៅក្នុងភូមិស្នោរ សង្កាត់រកា។

ប្រជាពលរដ្ឋក្រុងដូនកែវ ដែលបានផ្ញើរូបភាពជាច្រើនសន្លឹក និងផ្តល់ព័ត៌មានមកកាន់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ បានស្នើឲ្យអាជ្ញាធរចុះ​ទៅពិនិត្យនៅ​ទី​តាំងខាងលើនេះ ដោយគាត់បានអះអាងថា ការចាក់ដីលុបប្រឡាយនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការចរន្តទឹកហូរក្នុងរដូវវស្សា និង នាំឲ្យទឹកជនលិចនៅក្នុងភូមិ ឬអាចធ្វើឲ្យទឹកជនលិចខូចផ្លូវផងដែរ។

ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋក្រុងដូនកែវនេះ អង្គភាពព័ត៌មានមិនទាន់អាចស្វែងរកការបញ្ជាក់ពីម្ចាស់ភោជនីយដ្ឋាន និង អាជ្ញាធរក្រុងដូនកែវ បាននៅឡើយទេ៕