(ភ្នំពេញ)៖ ​ក្រុមហ៊ុន Car4you មានក្តីរំភើបយ៉ាងក្រៃលែង នៅព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦នេះ បានរៀបចំកម្មវិធីសន្និសីទព័ត៌មាន បង្ហាញវត្តមានរថយន្ត Pick Up ម៉ូដែលថ្មី Foton Tunland មានកំលាំងម៉ាស៊ីន 2.8L ទើបនឹងនាំចូលមកកម្ពុជា ដែលនឹងបំពេញសេចក្តីត្រូវការ សម្រាប់ប្រជាជនកម្ពុជា ដែលចូលចិត្តប្រើប្រាស់ និងបើកបររថយន្ត ដឹកទំនិញ Pick Up។

Foton Tunland គឺជាម៉ូដែលចុងក្រោយបំផុត សម្រាប់រថយន្ត Pick Up របស់រោងចក្រផលិតរថយន្ត Foton។ វាមានបំពាក់នូវលក្ខណៈ បច្ចេកទេសទំនើបៗ ប្រកបដោយបច្ចេកវិទ្យា ចុងក្រោយបំផុត ដែលធ្វើឲ្យ Foton Tunland ពោរពេញដោយភាពជឿជាក់។ ​Foton Tunland ផ្តល់នូវលោក លោកស្រីនូវរូបរាង ដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយនិងបទពិសោធន៍ នៃការបើកបរ ពិសេសបំផុត។ Foton Tunland ពិតជាបានបង្ហាញនូវ ភាពល្អឥតខ្ចោះ ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ Foton Tunland ពិតជាស័ក្តិសម បំផុតសម្រាប់បំពេញតំរូវការអាជីវកម្ម និង ដំណើរកំសាន្ត។ Foton Tunland គឺជាជំរើសដ៏ល្អឥតខ្ចោះ ​សម្រាប់អតិថិជន ដែលយល់ច្បាស់ពីរថយន្ត​ Pick Up។

ក្រុមហ៊ុន Car4you ជឿជាក់ថា Foton Tunland និងទទួលបាននូវការជឿជាក់ និងចាប់អារម្មណ៍ យ៉ាងខ្លាំងសម្រាប់ទីផ្សារ រថយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការ រចនារូបរាងដ៏ស្រស់ស្អាត និង បំពាក់នូវប្រពន្ធ័ម៉ាស៊ីន ប្រកបដោយគុណភាពខ្ពស់ និងកំលាំងខ្លាំង116 សេះ។ លើសពីនេះទៅទៀត Foton Tunland នឹងផ្តល់ជូន​ប្រជាជន​កម្ពុជា យើងនូវការបើកបរប្រកបដោយ ផាសុខភាពខ្ពស់ទៀតផង។ Foton Tunland ត្រូវបានរចនាទ្បើងជាមួយនឹងទំហំ ផ្នែកខាងក្នុងធំទូលាយ បណ្តោយ 5,310mm x ទទឹង 1,860mm កំពស់ x 1,860mm ដែលមានបំពាក់​ទៅដោយតាបទ្បូ និង​រចនាបទផ្នែកខាងក្នុង រួមជាមួយពូកស្បែកដ៏ស្រស់ស្អាត លើសពីនេះទៅទៀត Foton Tunland មានតំលៃសមរម្យបំផុតសំរាប់ អតិថិជនគ្រប់ៗគ្នា។

Foton Tunland បានបង្ហាញពិភពលោកថា ជារថយន្ត ដឹកទំនិញ Pick Up ដែលមានគុណភាពខ្ពស់ដោយ Tunland បានចូលរួមប្រកួត និងទទួលបានជ័យជំនះពីរឆ្នាំជាប់គ្នា ក្នុងការប្រកួតដែលមានឈ្មោះថា Daka Rally ដែលនៅពេលនោះមានតែរថយន្តប្រមាណ 60% នៃរថយន្តចូលរួមប្រកួតប៉ុណ្ណោះ ទទួលបានជោគជ័យ។

រថយន្ត Foton Tunland របស់ប្រទេសចិនមានចំនាត់ថ្នាក់ដូចគ្នាទៅនឹងរថយន្តម៉ាកល្បីៗដែលប្រកួតប្រជែងជាមួយគ្នា។ នេះបើតាម Carsales.com.au ដែលជា Car sales network ជាប់ចំណាត់ថ្នាក់លេខ1 នៅក្នុងប្រទេសអូស្រ្តាលី។

Beiqi Foton Motor Co., ltd. (ដែលត្រូវបានយើងហៅថា ក្រុមហ៊ុន Foton) ត្រូវបានបង្កើតនៅថ្ងៃទី 28 ខែ សីហា ឆ្នាំ 1996 ដែលមានការិយាល័យ កណ្តាលក្នុងទីក្រុង (ប៉េកាំង) Beijing ប្រទេសចិន។ ក្រុមហ៊ុន Foton មានអចលនៈទ្រព្យលើសពី 4.77 ពាន់លានដុល្លា អាមេរិច និងមានបុគ្គលិកប្រមាណ 40,000នាក់។ បើគិតទៅលើការផលិត និងលក់ចេញក្រុមហ៊ុន Foton ជាប់ចំណាត់ថ្នាក់លេខ1 នៅក្នុងពិភពលោក លើវិស័យរថយន្តដឹកទំនិញ និង អ្នកដំណើរ។ នៅក្នុងឆ្នាំ2015 ក្រុមហ៊ុន Foton ជាប់ចំណាត់ថ្នាក់លេខ4 នៅក្នុងវិស័យឧស្សាហកម្ម រថយន្តរបស់ប្រទេសចិន និង ជាប់ចំណាត់ថ្នាក់លេខ1 ខាងផ្នែករថយន្តដឹកទំនិញ និង អ្នកដំណើរ ដែលមានតំលៃភាគហ៊ុន រហូតដល់ទៅ13.037 ពាន់លាន ដុល្លាអាមេរិក។

នាពេលបច្ចុប្បន្ន ជាមួយនឹងទំហំអាជីវកម្ម គ្របដណ្តប់គ្រប់ម៉ូដែលរថយន្តដឹកទំនិញ តូច ធំ រថយន្តដឹកអ្នកដំណើរ រថយន្ត Pick Up និងរថយន្តក្រុង ក្រុមហ៊ុន Foton បានផលិត និងលក់ប្រមាណ 8 លានគ្រឿង។ ក្រុមហ៊ុន Foton ជាក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ និង អ្នកដំណើរច្រើនប្រភេទ និងមានទំហំធំជាងគេ នៅក្នងប្រទេសចិន។ Foton បានបង្កើតក្រុមហ៊ុន Foton Daimler Automotive Co., ltd និង ក្រុមហ៊ុន Foton Cummins Engine Co., ltd ដោយសហការណ៏ជាមួយ ក្រុមហ៊ុន Diamler និងក្រុមហ៊ុន Cummins ដែលជាក្រុមហ៊ុនល្បីល្បាញបំផុត នៅក្នុងវិស័យឧស្សាកម្មរថយន្ត របស់ពិភពលោក។

Car4you ត្រូវបានបង្កើតទ្បើង នៅក្នុងឆ្នាំ 2012 ដែលគិតមកដល់ពេលនេះ Car4you មានវត្តមាននៅក្នុងវិស័យទីផ្សារ រថយន្តចំនួន 4 ឆ្នាំ។ នៅក្នុងរយៈពេលនេះ ក្រុមហ៊ុនយើងមានលក់​រថយន្តច្រើន​ម៉ូដែល ផ្សេងៗគ្នាដូចជា រថយន្តការពារគ្រាប់កាំភ្លើង និងរថយន្តផ្សេងៗទៀត ដែលអតិថិជនត្រូវការសម្រាប់ អាជីវកម្មរបស់គាត់។

ជាមួយការមកដល់ថ្មី នៃរថយន្ត Pick Up Foton Tunland ថ្ងៃនេះ និងរថយន្តម៉ូដែលផ្សេងៗទៀត ក្រុមហ៊ុន Car4you និងកាន់តែរីកចំរើន។ បច្ចុប្បន្ន រថយន្តដែលយើងមានដូចជារថយន្ត ដឹកទំនិញ1តោន  Foton Gratour T1  និង T3 ដែលមានមួយបាំង និង ពីរបាំង ដែលអាចមានជំរើស បំពាក់បន្ថែមនូវទូរធម្មតា និង ទូរត្រជាក់ខាងក្រោយ។ Foton Gratour V3 និង V5 ជាប្រភេទរថយន្តដឹកអ្នកដំណើរខ្នាត តូចចំណុះ 8 នាក់។ Foton C2 និង CS2 ជាប្រភេទរថយន្តដឹកអ្នកដំណើរ ដែលមាន 15 និង 16 កៅអី។ លើសពីនេះទៅទៀតយើងក៏មាន Foton AUV ជាប្រភេទរថយន្តដឹកអ្នកដំណើរខ្នាតធំ រឺ រថយន្តក្រុងមាន 28-45កៅអី។នោះ គឺបានបង្ហាញថាក្រុមហ៊ុន Car4you កំពុងតែផ្តល់ជូនរថយន្តជាច្រើន ប្រភេទដែលអាចបំពេញសេចក្តី ត្រូវការជូន​អតិថិជនគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕