(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋខ្មែរ លើការផ្តល់ព័ត៌មានទាន់ហេតុការណ៍ទៅ កាន់ទូរស័ព្ទដៃទំនើប (Smart Phone), iPad, Tablet និង កុំព្យូទ័រ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ អង្គភាពព័ត៌មាន Fresh News បានបន្តបោះជំហានលើវិថីព័ត៌មាន ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបឲ្យ កាន់តែសម្បូរបែបបន្ថែមទៀត ដោយបង្កើតទូរទស្សន៍ តាមប្រព័ន្ធអ៉ីនធើណេត (TV Online) ដែលប្រជាពលរដ្ឋខ្មែរទាំងអស់ អាចទទួលបានព័ត៌មានជាវីដេអូ មានរូបភាពរស់រវើក នៅលើទូរស័ព្ទដៃទំនើប និង តាមកុំព្យូទ័រផងដែរ។

ដើម្បីដំណើរការ TV Online ឲ្យបានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការណ៍ផ្តល់ព័ត៌មានជូនមិត្តអ្នកអាន អង្គភាពព័ត៌មាន Fresh News ត្រូវការជ្រើសបុគ្គលិកបន្ថែមចំនួន ២រូប រួមមាន អ្នកព័ត៌មានភេទស្រីមួយរូប, អ្នកថតរូប និងកាត់តវីដេអូមួយរូប។

I. អ្នកព័ត៌មាន (ស្រ្តី)
+ លក្ខខណ្ឌជ្រើសរើស៖
- មានរូបសម្បត្តិសមរម្យ
- មានចំណេះដឹងផ្នែកព័ត៌មាន
- រួសរាយរាក់ទាក់ និង មានភាពអត់ធ្មត់ជាមួយការងារ
- មានអាទិភាពសម្រាប់អ្នកចេះភាសាអង់គ្លេស

II. អ្នកថតរូប និង កាត់តវីដេអូ
+ លក្ខខណ្ឌជ្រើសរើស
- មានចំណេះដឹងផ្នែកថតវីដេអូ និង ធ្លាប់មានបទពិសោធន៍ថតកម្មវិធីព័ត៌មានផ្សេងៗ
- ចេះកាត់តវីដេអូជាមួយកម្មវិធី Sony Vegas, Adobe Premiere ឬ កម្មវិធីផ្សេងៗទៀត (បើចេះ Adobe Effect កាន់តែប្រសើរ)
- មានភាពអត់ធ្មត់ជាមួយការងារ (អាចចុះថតវីដេអូគ្រប់ពេល និង គ្រប់ទីកន្លែង)

បេក្ខជន បេក្ខនារី ដែលចាប់អារម្មណ៍សូមដាក់ពាក្យ (CV and Cover Letter) នៅទីស្នាក់ការអង្គភាពព័ត៌មាន Fresh News ស្ថិតនៅអគារសាកលវិទ្យាល័យ PPIU ជាន់ទី៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា ឬតាម Email: [email protected]។ ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ៖ 017 608 006 ៕