(​វ៉ាស៊ីនតោន​)៖ លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​យក​ឈ្នះ​លើ​គូ​ប្រកួតប្រជែង​នានា​ក្នុង​គណបក្ស​សាធារណរដ្ឋ នៅ​រដ្ឋ​ហា​វ៉ៃ (Hawaii) បន្ទាប់ពី​លោក ទើប​ទទួលបាន​ជោគជ័យ​ដូចគ្នា​នេះ​នៅ​រដ្ឋ មី​ជី​ហ្គេន (Michigan) និង មី​ស៊ី​ស៊ី​ពពី (Mississippi)​។ នេះ​បើ​តាម​ការផ្សាយ​របស់​វ៉ាស៊ីនតោន​ប៉ុស្តិ៍ នៅ​ថ្ងៃ​ពុធ ទី​០៩ ខែ​មីនា ឆ្នាំ​២០១៦​។​

​លោក ដូ​ណា​ល់ ត្រាំ បានឈ្នះ​បី​ប្រកួត​ក្នុងចំណោម​បួន នៅក្នុង​គណបក្ស​សាធារណរ​ដ្ឋ​នៅ​ថ្ងៃ​អង្គារ សប្តាហ៍​នេះ​។ ដោយឡែក​លោក Ted Cruz បានឈ្នះ​ការប្រកួត​ទី​បួន នៅក្នុង​រដ្ឋ អ៊ី​ដា​ហូ (Idaho)​។ សម្រាប់​បេក្ខជន​ដែល​កំពុង​នាំមុខ ដែល​ទទួលបាន​ជ័យជម្នះ​ច្រើន​ជាង​គេ​មក​ពី​គណបក្ស​សាធារណរដ្ឋ គឺ​លោក ដូ​ណា​ល់ ត្រាំ ដោយឡែក​នៅ គណបក្ស​ប្រជាធិបតេយ្យ​វិញ គឺ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​៕​