(បាងកក)៖ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars នឹងបង្ហាញជាលើកដំបូង នូវរថយន្តមហាប្រណីត ដែលច្នៃពិសេសមានឈ្មោះថា KoChaMongkol នៅក្នុងកម្មវិធីពិព័រណ៍រថយន្ត អន្តរជាតិក្រុងបាងកក លើកទី ៣៧ នៅថ្ងៃទី ២២ ខែមីនា។

ការបង្ហាញពីទឹកដៃ រថយន្តច្នៃពិសេសបែប Bespoke
រថយន្តម៉ូដែល Ghost តួវែងស៊េរី KoChaMongkol គឺផលិតឡើងដោយគិតដល់និមិត្តរូប ដ៏សំខាន់របស់ប្រទេសថៃ គឺសត្វដំរី ។ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ សត្វដំរីដែលមានការគោរព​ស្រលាញ់​ពីប្រជាជន បានដើរតួនាទីយ៉ាងសំខាន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងការការពារប្រទេសជាតិ ។ ចំណែកឯនៅក្នុងតំបន់អាស៊ីវិញ សត្វដំរី ក៏ជានិមិត្តរូបដ៏សំខាន់មួយផងដែរក្នុងវិស័យសាសនា និង​វប្បធម៌​នៃទ្វីបមួយនេះ ។

រថយន្តបែប Bespoke ដ៏ពិសេសមួយនេះនឹងមានរូបសត្វដំរី ទាំងនៅផ្ទៃខាងក្រៅ និងផ្ទៃខាងក្នុងរថយន្ត ។  ក្រៅពីនេះ ក្រុមហ៊ុនរថយន្ត Rolls-Royce នឹងបញ្ចូនតំណាងក្រុមBespoke ដើម្បីចូលរួម និងធ្វើបទបង្ហាញពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការច្នៃរថយន្ត ក៏ដូចជាគ្រឿងបំពាក់លើរថយន្ត ផងដែរ ហើយ មានតែ “ការស្រមើលស្រមៃប៉ុណ្ណោះ ជាដែនកំណត់” នៃសមត្ថភាពនៃការច្នៃកុម្ម៉ង់នេះ ។ បរិក្ខាបំពាក់លើរថយន្ត Rolls-Royce គឺមាន វ៉ាលីស ហើយជាងនេះទៅទៀត គឺប្រអប់ដាក់ស្រាក្រឡុកដែលមានតម្លៃរហូតដល់ទៅ ៤៦០០០ ដុល្លារអាមេរិក ដែលប្រអប់នេះមានតែ ១៥ ឈុតប៉ុណ្ណោះ​ក្នុងពិភពលោក ។

យុគសម័យថ្មី នៃម៉ូដែល Dawn
ទន្ទឹមនឹងនេះ នេះក៏ជាលើកដំបូងហើយក្នុងប្រទេសថៃ ដែលរថយន្ត Rolls-Royce បានបង្ហាញម៉ូដែល Dawn ជារថយន្តបើកដំបូលថ្មី មានទ្វារពីរ ដ៏មហាប្រណីត ហើយរថយន្តនេះបាន​សន្យាផ្ដល់នូវ​ការ​ធ្វើដំណើរដោយបើកដំបូលយ៉ាងពិសេស។ ទឹកដៃវិស្វកម្មដ៏អស្ចារ្យ បានបង្កើតចេញជារថយន្តម៉ូដែល Dawn នេះ ដែលមានសំឡេងស្ងាត់ប្រៀបបាននឹងរថយន្ត Rolls-Royce ម៉ូដែល Wraith នៅពេលរថយន្តស្ថិតក្នុងស្ថានភាពដំបូលបិទ ។ ចំណែកចលនាដំបូលវិញ គឺមានសមត្ថភាពបើកចំហបានក្នុងរយៈពេលតែ ២០ វិនាទីប៉ុណ្ណោះ ហើយចលនាបើកដំបូលនេះ ត្រូវបាន​គេប្រៀបធៀប​ទៅនឹង «របាំបាឡេស្ងាត់»