(ភ្នំពេញ)៖ រថយន្តក្រឡុកស៉ីម៉ង់ត៌មួយគ្រឿង បានក្រឡាប់ផ្ញាកកង់កណ្តាលផ្លូវ បេតុង៦០ម៉ែត្រ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មូលហេតុដែលនាំឲ្យមានករណីនេះកើតឡើង គឺអ្នកបើករថយន្តបួងចង្កូតខ្លាំង នៅពេលដែលដាច់ហ្វ្រាំង។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅជួយអន្តរាគមន៍ ដោយប្រាប់ទៅភាគីរថយន្ត ឲ្យស្ទូចយកទៅកន្លែងរបស់ខ្លួន ពីព្រោះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕