(ភ្នំពេញ)៖ រាល់ការកុម្ម៉ង់ទិញទូរស័ព្ទ Samsung Galaxy S7 edge ឬ S7 ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ លោកអ្នកនឹងទទួលបាននូវ Gear VR មួយគ្រឿង ពីក្រុមហ៊ុន Samsung ដោយឥតគិតថ្លៃ ជាមួយនឹងអត្រាការប្រាក់ 0% ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ AEON សម្រាប់អតិថិជនដែលជ្រើសរើសការបង់រំលស់ ។

ការផ្តល់ជូនពិសេសនេះ មាននៅហាងលក់ទូរស័ព្ទដៃតែ ៤ប៉ុណ្ណោះ ក្នុងរាជធានីភ្នំពេញ គឺ ហាងនីកាបូកគោ ហាងអប្សារាផ្សារដេប៉ូ ហាង KIDis ផ្សារធំថ្មី និងហាង KIDis ព្រះមុនីវង្ស។

លោកអ្នកនឹងទទួលបានទូរស័ព្ទនេះ នៅក្នុងកម្មវិធីដាក់លក់ជាផ្លូវការរបស់ទូរស័ព្ទ Samsung Galaxy S7 edge និង S7 នៅផ្សារទំនើបសុរិយា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ។

ទូរស័ព្ទ Galaxy S7 មានអេក្រង់ទំហំរហូតដល់ទៅ 5.1 អ៉ីញ ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ទំហំរហូតដល់ទៅ 5.5 អ៉ីញ។ លក្ខណៈសម្បត្តិខ្លះៗរបស់ទូរស័ព្ទទាំងពីរនេះ មានដូចជា Hybrid Slot ដែលអាចដាក់ស៊ីមកាត២ ឬស៊ីមកាត១ និងមេម៉ូរីរហូតដល់ 200GB អាចការពារការជ្រាបទឹក និងធូលី ដោយមានប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង កាម៉េរា Dual Pixel ជាមួយនឹង Aperture 1.7 និង សាកថ្មបានលឿនទោះជាមិនប្រើខ្សែក៏ដោយ។

នេះគ្រាន់តែជាចំណុចពិសេសៗមួយចំនួនរបស់ Samsung Galaxy S7 edge និង S7 តែប៉ុណ្ណោះ ដើម្បីឲ្យជ្រាបច្បាស់ថា តើទូរស័ព្ទទាំងពីរម៉ូឌែលនេះអស្ចារ្យប៉ុណ្ណានោះ លោកអ្នកអាចកុម្ម៉ង់ ទិញនៅតាមហាងដែលបានកំណត់ខាងលើ៕