(ភ្នំពេញ)៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន១៦នាក់ត្រូវបានសមត្ថកិច្ច នគរបាលធ្វើការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទូទាំងប្រទេសប្រចាំថ្ងៃទី៨ ខែមីនាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។   

របាយការណ៍​បូកសរុប​លទ្ធផល បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូទាំងប្រទេសប្រចាំ​ថ្ងៃ​ទី ៨ ខែមីនា ឆ្នាំ២០១៦ គិត​ត្រឹម​ម៉ោង១៦​ល្ងាច បានឲ្យដឹងថា សមត្ថកិច្ចបាន​បង្ក្រាប​បទល្មើស​ជួញដូរ/​រក្សាទុក និង​ប្រើប្រាស់៨​ករណី​ ដោយ​ឃាត់មនុស្ស១៦​នាក់ ​(​ស្រី​២​នាក់​) ក្នុង​មុខសញ្ញា​ជួញដូរ៩​នាក់ និង​មុខសញ្ញា​ប្រើប្រាស់៧​នាក់ ដកហូតវត្ថុតាងរួមមាន ​មេតំ​ហ្វេ​តា​មីន​(ice) ចំនួន ១៧,៥១​ក្រាម​, ៦​កញ្ចប់​ធំ និង ២​កញ្ចប់​តូច​។

​ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ការបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងៃម្សិលមិញ នៅភ្នំពេញ​​ឃាត់ខ្លួន២​នាក់​, ​សៀមរាប​ឃាត់ខ្លួន៨​នាក់ ​(​ស្រី​២​នាក់​), ​តាកែវ​ ឃាត់ខ្លួន៣​នាក់ ​(​ប្រុស​), ​ព្រះវិហារ​ឃាត់ខ្លួន២​នាក់ និ​ង រតនគីរី​ ​ឃាត់ខ្លួនម្នាក់៕