(ភ្នំពេញ)៖ នៅថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៦ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន៥​លើក ក្នុង​នោះ​យប់២​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់ម្នាក់  រងរបួស​ធ្ងន់ ៧​នាក់ និង​របួសស្រាល ២​នាក់ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុបចំនួន៨​គ្រឿង រួមមានម៉ូតូ​ចំនួន៦​គ្រឿង រថយន្ត​ធុន​តូចចំនួន២​គ្រឿង ហើយ មូលហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន១​លើក, ស្រវឹង១​លើក, មិន​ប្រកាន់​ស្តាំ១​លើក, មិន​គោរព​សិទ្ធិ១​លើក, បត់​គ្រោះថ្នាក់១​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៣​នាក់។

នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៦ម្សិលមិញនេះផងដែរ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រកឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៧,១៨៨​គ្រឿង ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ២,៧៨៧​គ្រឿង ពិន័យ​សរុប ៤,៤០១​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ១,៧៦០​នាក់ ៕​