(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ បានដឹកនាំសិស្សានុសិស្ស យុវជន និងមន្រ្តីរាជការចំនួន៣០០នាក់ ចុះសំអាត និងធ្វើអនាម័យទីប្រជុំជនអ្នកលឿង។

ឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិវាជាតិទីក្រុងស្អាតលោក ស សុខា បានលើកឡើងអំពីសារៈសំខាន់ជាគន្លឹះក្នុងការរក្សាអនាម័យទីប្រជុំជន ដើម្បីសុខភាព សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ។

ក្នុងដំណើររើសសម្រាមនៅតាមដងផ្លួវសំខាន់ៗ ក្នុងទីប្រជុំជនអ្នកលឿង លោក ស សុខា បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ និងបំផុសគំនិតឲ្យពួកគាត់ទាំងអស់ រួមគ្នាដើម្បីសម្អាតអ្នកលឿង ដើម្បីឲ្យទីប្រជុំជនអ្នកលឿង ក្លាយជាទីក្រុងស្អាត ក្រោមពាកស្លោក «អ្នកលឿងទីក្រុងខ្ញុំ អ្នកលឿងទីក្រុងស្អាត»៕