(​ចា​កាតា​)៖ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​អង្គា​នេះ បាន​ប្រកាស​ដាក់​ខេត្ត Riau ស្ថិត​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា ក្នុង​ភាពអាសន្ន បន្ទាប់​ពី​ភ្លើង​ឆេះ​ព្រៃ​បាន​និង​កំពុង​តែ​គំរាមកំហែង​យ៉ាងខ្លាំង នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​០៨ ខែ​មីនា​។​

​កាលពី​ឆ្នាំមុន មាន​ខេត្ត​មួយចំនួន ស្ថិតនៅ​ក្បែរ​កោះ​ស៊ូ​ម៉ា​ត្រា បាន​ជួប​នូវ​គ្រោះ​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​បង្ក​ជា​ផ្សេង និង​អ័ព្ទ​យ៉ាង​ខ្មៅ​ទៅកាន់​ផ្ទៃមេឃ ហើយ​បើ​តាម​ការប៉ាន់ប្រមាណរ​បស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បានឲ្យដឹងថា មាន​ទំហំ​ខូចខាត​ប្រមាណ ១៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​មន្ត្រី​អ្នកនាំពាក្យ​របស់​ឲ្យដឹងថា នៅពេលនេះ មាន​ទាហាន​ជាង ៥០០​នាក់ បានចេញ​ប្រតិបត្តិការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ ដោយ​បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ ក្នុង​ការនាំយក​ទឹក និង​ឧស្ម័ន ទៅ​ពន្លត់​ភ្លើងព្រៃ​៕​