(ភ្នំពេញ)៖ ក្នុងឱកាសទិវាអន្តរជាតិនារី លើកទី១០៥ ថ្ងៃទី០៨ មីនា ឆ្នាំ២០១៦ ទូលព្រះបង្គំ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សូមព្រះបរមរាជានុញ្ញាតិលំឱនកាយសម្ដែងនូវអំណរសាទរ និងសូមក្រាបបង្គំទូលថ្វាយព្រះពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយជូន សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

សូមព្រះអង្គ ទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទាំងប្រទេស ជានិច្ចនិរន្តន៍តរៀងទៅ៕